រៀន Adobe Illustrator វគ្គខ្លីៗ
1- ជំហ៊ានដំបូងយើងចាប់ផ្តើមបើកកម្មវីធី Illustrator:
ចាប់ផ្តើមទំព័រថ្មីដោយចូលទៅកាន់ៈ
File -> New
យើងនឹងឃីញផ្ទាំងបង្ហាញដូចក្នុងរូប
- យើងឃើញមានប្រអប់ Name: (ដាក់ឈ្មោះអ្វីដែលយើងចង់ដាក់ អោយឯកសារយើង)
- Number of Artboard: (ចំនួនទំព័រដែលយើងចងបង្ហាញក្នុងNew Document យើង)
- Size: (ខ្នាតរបស់ឯកសារយើង)
បន្ទាប់មកចុចOk
2- ស្វែងយល់ពី Tool និមួយៗ:
ស្ថិតនៅខាងឆ្វេងដៃនៃផ្ទាំងកម្មវិធីដែលយើងកំពុងបំពេញការងារ
Tool ទាំងអស់មានដូចជាៈ
តួនាទីរបស់ Tool និមួយៗ:
- Selection Tool: ប្រើសម្រាប់ Select object ទាំងមូល
ជាដំបូងយើងត្រូវមាន object មួយបន្ទាប់មកយកចុចត្រង់ selection tool ហើយយកមកចុចលើ objectយើងនឹងឃើញ
object មានសភាពដូចនៅក្នុងរូប
- Direct selection Tool: ប្រើសម្រាប់
Select ចំនុចណាមួយរបស់ object
- Magic Wand Tool: ប្រើសម្រាប់ Select ព៌ណផ្ទៃរបស់
object
យើងត្រូវមាន object ដែលបានចាក់ព៌ណផ្ទៃរួចជាស្រេចដើម្បីអាចប្រើ Magic Wantd select object តាមព៌ណ
- Lasso Tool: អាចប្រើបានស្រដៀងទៅនឹង
Direct Selection Tool ដែរ
យើងត្រូវយក lasso tool ទៅគូរជុំវិញ object ណាដែលយើងចង់
select យើងនឹងអាច select object នោះដូច Direct selection tool ដែរ
- Pen Tool: ប្រើសម្រាប់គូររូបរាងអ្វីដែលយើងចង់បាន
នៅក្នុង Pen Tool មាន Pen មួយចំនួនទៀតដូចជាៈ
- Add Anchor point tool: ប្រើសម្រាប់បន្ថែមចំនុចនៅលើ object
យើងប្រើ pen គូរ object មួយបន្ទាប់មកយើងយក Add Anchor point tool មកចុចលើកន្លែងណាមួយនៅតាមខ្សែរបន្ទាត់របស់ object ដែលយើងប្រើ
pen tool គូរយើងនឹងបានលទ្ធផលដូចក្នុងរូប
- Delete Anchor point
Tool: ប្រើសម្រាប់លុបចំនុចនៅលើ object
យើងយក delete anchor point
tool មកចុចត្រង់ចំនុចរាងជ្រុងនៅលើ object ត្រង់កន្លែងណាដែលយើងចង់លុប
- Convert Anchor point
Tool: ប្រើសម្រាប់ផ្លាស់ប្តូររូបរាងរបស់ object
យើងត្រូវមាន object មួយដោយ select object ជាមុនសិនបន្ទាប់មកយក convert anchor point tool មកចុចលើចំនុចរាងបួនជ្រុងហើយទាញទៅតាមរាងដែលយើងចង់បាន
- Type Tool: ប្រើសម្រាប់សរសេរអត្តបទ
យើងចុចត្រង់ type tool ហើយ click លើទំព័រការងាររបស់យើងបន្ទាប់មកសរសេរអ្វីដែលយើងចង់សរសេរ
នៅក្នុង Type Tool មានTool មួយចំនួនទៀតដូចជាៈ
- Area Type Tool: ប្រើសម្រាប់សរសេរអត្ថបទទៅតាមរូបរាងរបស់ object
យើងត្រូវមាន object មួយហើយយក Area Type tool មក select លើ
object ហើយវាយអត្តបទដែលយើងចង់សរសេរអក្សរនឹងរត់ទៅតាមរាងរបស់ object
- Type on Path Tool: ប្រើសម្រាប់សរសេរអត្ថបទទៅតាម
path
យើងត្រូវគូរខ្សែររាងមួយតាមរាងដែលយើងត្រូវការហើយជ្រើសយក type on path tool មកគូរលើ path ហើយយើងនឹងបានអក្សររត់តាមរាងរបស់ខ្សែកោងនោះ
- Vertical Type Tool: ប្រើសម្រាប់សរសេរអត្ថបទពីលើចុះក្រោម
ជ្រើសយក vertical type tool
ចុចលើផ្ទាំងការងាររបស់យើងហើយចាប់ផ្តើមវាយអត្ថបទដែលយើងចង់បានយើងនឹងឃើញតួអក្សររបស់យើងរត់ពីលើចុះក្រោម
- Vertical Area Type Tool: ប្រើសម្រាប់សរសេរអត្ថបទទៅតាមទៅតាមរាងរបស់ object ពីលើចុះមកក្រោម
- Vertical Type on path
Tool: ប្រើសម្រាប់សរសេរអត្ថបទតាម path ពីលើចុះមកក្រោម
- Line Segment Tool: ប្រើសម្រាប់គូរខ្សែរត្រង
វិធីប្រើងាយដោយគ្រាន់តែចុចត្រង់
Line segment tool បន្ទាប់ចុច mouse ឆ្វេងអោយជាប់រួចអូសទៅចំនុចផ្សេងទៀតបង្កើតបានជាខ្សែបន្ទាប់មួយ
នៅក្នុង Line Segment Tool មាន Tool មួយចំនួនដូចជាៈ
- Arc Tool: ប្រើសម្រាប់គូរខ្សែកោង
- Spiral Tool: ប្រើសម្រាប់គូរខ្សែជារង្វង់ៗ
- Rectangular Grid Tool: ប្រើសម្រាប់គូរបន្ទាប់រាងជាជ្រុងៗ
- Polar Grid Tool: ប្រើសម្រាប់គូររាងមានលក្ខណៈដូចជាសំណាញ់
- Ellipse Tool: ប្រើសម្រាប់គូរជារាងរង្វង់
នៅក្នុង Ellipse
Tool មាន Tool មួយចំនួនទៀតដូចជាៈ
- Rectangle Tool: ប្រើសម្រាប់គូររាងជាចតុកោណរឺការេ
- Rounded Rectangle Tool:
ប្រើសម្រាប់គូររាងបួនជ្រុងដែលមានជ្រូងនិមួយៗមានរាងទាល
- Polygon Tool: ប្រើសម្រាប់គូររាងចេញជាពហុកោណ
- Star Tool: ប្រើសម្រាប់គូររាងផ្កាយ
- Flair Tool: ប្រើសម្រាប់ធ្វើអោយ object មានលក្ខណៈដូចជាចាំងពន្លឺ
យើងមិនអាចប្រើ Flair Tool តែឯងទេគឺដាច់ខាតត្រូវមាន background ទើបដាក់
Flair ទៅវាអាចប្រើការបាន
- Paint brush Tool: ជក់ប្រើសម្រាប់គូរ
យើងអាចប្រើកំណត់ទំហំ Brush ដោយមើលទៅលើ Menu
នៅខាងលើបង្អស់ក្នុងប្រអប់ Stroke ជ្រើសរើសទំហំកំរាស់តាមដែលយើងចង់បាន
និងអាចដូរយកម៉ូតរបស់ Brush នៅក្នុង Variable width profile ដែលស្ថិតនៅជាប់នឹង Stroke.
- Pencil Tool: ជាខ្មៅដៃប្រើសម្រាប់គូរ
យើងអាចដូរកំរាស់នឹងម៉ូតរបស់ pencil
ដូចគ្នាទៅនឹង Brush ដែរ
នៅក្នុង Pencil Tool: មាន Tool មួយចំនួនទៀតដូចជាៈ
- Smooth Tool: ប្រើសម្រាប់ធ្វើអោយបន្ទាប់ដែលយើងបានគូរពីមុនមាលក្ខណៈរលោងល្អនៅត្រង់ចំនុចដែលភ្ជាប់ពីចំនុចមួយទៅចំនុចមួយដែលបង្កើតបានជា object មួយ។
វិធីប្រើ Smooth Tool គឺយើងត្រូវយក smooth tool ទៅអូសត្រង់ចំនុចណាដែលនៅលើ object ដែលមានលក្ខណៈមិនសូវរលោងល្អ
អូសទៅមករហូតយើងមើឃើញពេញចិត្តហើយទើបយើងឈប់។
- Path Eraser Tool : ប្រើសម្រាប់លុប path
យើងត្រូវយក Pencil Tool គូរអោយចេញជារូបរាងមួយសិន
បន្ទាប់មកយើងយកPath Eraser Tool ទៅលុបត្រង់កន្លែងណាលើ path ដែលបានគូរជាការស្រេច
- Blob bruse Tool: អាចប្រើសម្រាប់ផាត់ព៌ណបិទស្នាមនៅលើ object
មានន័យថាយើងមាន object មួយដែលមមានចន្លោះប្រហោង
យើងអាចបិតបាំងស្នាមទាំងនោះដោយជ្រើសរើសយក
blob bruse tool មកគូសវាសបិតបាំងស្នាម
-Eraser Tool: ប្រើសម្រាប់លុប object
នៅក្នុង Eraser
Tool មាន
Tool មួយចំនួនទៀតដូចជាៈ
- Scissors Tool: ប្រើសម្រាប់លុប object
- Knife Tool: ប្រើសម្រាប់កាត់ផ្តាច់ object
- Rotate Tool: ប្រើសម្រាប់បង្វិល object ទៅតាមទិសដែលយើងត្រូវការ
នៅក្នុង
Rotate Tool មាន Tool មួយចំនួនទៀតដូចជាៈ
- Reflex Tool: ប្រើសម្រាប់ត្រឡប់ object
- Scale Tool: ប្រើសម្រាប់ពង្រីកពង្រួមខ្នាតរបស់
object
នៅក្នុង Scale
Tool មាន
Tool មួយចំនួនដូចជាៈ
- Shear Tool: ប្រើសម្រាប់ប្តូរទិសដៅរបស់ object
- Reshape Tool: ប្រើសម្រាប់ផ្លាស់ប្តូរទីកន្លេងរបស់
object
- Width Tool: ប្រើសម្រាប់ពង្រីកពង្រួមកំរាស់របស់
object
នៅក្នុង
Width Tool មាន
Tool មួយចំនួនទៀតដូចជាៈ
- Warp Tool: ធ្វើអោយ object មានលក្ខណៈកោង
- Twirl Tool: ធ្វើអោយ object មានលក្ខណៈត្របាញ់ជារង្វង់ចូលគ្នា
- Pucker Tool: ធ្វើអោយ object រួមចូលកណ្តាល
- Bloat Tool: ធ្វើអោយ object ប៉ោងចេញក្រៅ
- Scallop Tool: ធ្វើអោយ object មានគែមជ្រួញៗទៅខាងក្នុង
- Crystallize Tool: ធ្វើអោយ object មានលក្ខណៈជ្រួញចេញទៅក្រៅ
- Wrinkle Tool: ធ្វើអោយ object ជ្រួញៗ
- Free transform Tool: ប្រើសម្រាប់បង្វិល និងផ្លាស់ប្តូរទិសដៅ
object
- Shape Builder Tool: ប្រើសម្រាប់បង្កើតទ្រង់ទ្រាយរបស់
object ឬក៏អាចថាផ្តាច់
object មួយអោយទៅជា
object មួយផ្សេងទៀត
នៅក្នុង Shape Builder Tool មាន Tool ជាច្រើនទៀតដូចជាៈ
- Live Paint Bucket: ប្រើសម្រាប់ចាក់ព៌ណនៅលើ object
- Live Paint Selection
Tool: ប្រើសម្រាប់
Select ព៌ណដែលបានចាក់នៅលើ object
- Perspective Grid Tool: ប្រើសម្រាប់ convert page ដែលយើងកំពុងធ្វើការងារអោយទៅជាលក្ខណៈមើលឃើញដោយភ្នែកតាមបែបលក្ខណៈ
មើលឃើញដោយភ្នែកតាមបែបលក្ខណៈ 3D
នៅក្នុង Perspective Grid Tool មាន Tool ជាច្រើនទៀតដូចជាៈ
- Perspective selection Tool: ប្រើសម្រាប់ select object
- Mesh Tool: ប្រើសម្រាប់បំបែកផ្ទៃ object ជាច្រើនចំនុចដែលផ្តល់ភាពងាយស្រួលដល់យើងក្នុងការប្តូរព៌ណផ្ទៃមានភាពងាយស្រួល
- Gradient Tool: ប្រើសម្រាប់ចាក់ព៌ណនៅលើ object អោយមានលក្ខណៈ Gradient
- Eyedropper Tool: ប្រើសម្រាប់ស្រូបព៌ណអោយដូចនឹងព៌ណដែលយើងចង់បាន
នៅក្នុង Eyedropper Tool មានTool មួយចំនួនដូចជាៈ
- Measure Tool: ប្រើសម្រាប់វាស់ខ្នាតរបស់ object
- Blend Tool: អាចនិយាយថាជាការបញ្ចូល object ច្រើនអោយក្លាយជា object តែមួយ
- Symbol sprayer Tool: សម្រាប់ដាក់ Symbol នៅក្នុង object
នៅក្នុង Symbol Sprayer Tool មាន Tool មួយចំនួនដូចជាៈ
- Symbol shifter Tool: ប្រើសម្រាប់ select symbol តំរៀបទៅតាមអ្វីដែលយើងចង់បាន
- Symbol Scruncher Tool: ប្រើសម្រាប់ select symbol
អោយកាន់តែរូមចូលកណ្តាលគ្នា
- Symbol Sizer Tool: ប្រើសម្រាប់ពង្រីកទំហំ Side របស់ symbol
- Symbol Spinner Tool: ប្រើសម្រាប់ផ្លាស់ប្តូរទិសដៅរបស់
symbol
- Symbol Stainer Tool: ធ្វើអោយ symbol មានលក្ខណៈដូចជាមានព៌ណស្រអាប់នៅលើ symbol
- Symbol Screener Tool: ធ្វើអោយ symbol មានលក្ខណៈដូចជានៅជាប់ជាមួយ screen
- Symbol Styler Tool: ដាក់ Style នៅលើ symbol
- Column Graph Tool: ប្រើសម្រាប់បង្កើត ដ្យាក្រាមនៅក្នុងកម្មវិធី Illustrator
នៅក្នុង Column Graph Tool មាន Tool ជាច្រើនទៀតដូចជាៈ
- Stacked Column Graph Tool
- Bar Graph Tool
- Stacked Bar Graph Tool
- Line Graph Too
- Area Graph Tool
- Scatter Graph Tool
- Pie Graph Tool
- Radar Graph Tool
- Artboard Tool: ប្រើសម្រាប់បង្កើតទំព័រធ្វើការរបស់យើងតាមចំនួនដែលយើងចង់បាន
- Slide Tool: ប្រើសម្រាប់បែងចែកទំព័រការងាររបស់យើង
នៅក្នុង Slide Tool មាន Tool មួយចំនួនដូចជាៈ
- Slide Selection Tool: ប្រើសម្រាប់ select ផ្លាស់ប្តូរទីតាំងរបស់ slide ដែលយើងបានកាត់
- Hand Tool: ប្រើសម្រាប់ទាញទំព័រដែលយើងធ្វើការមើលគ្រប់គ្រប់ជ្រុង
- Zoom Tool: ប្រើសម្រាប់ពង្រីកពង្រួមទំព័រឯកដារដែលយើងកំពុងធ្វើការ
- Swap Fill and Strock: ប្រើសម្រាប់ផ្លាស់ប្តូរព៌ណពីស៊ុមជុំវិញទៅព៌ណផ្ទៃ និង
ពីព៌ណផ្ទៃទៅព៌ណស៊ុមជុំវិញ
No comments:
Post a Comment